ស្រ្តីម្នាក់ សម្រេចចិត្តបញ្ចប់ជីវិតដោយច.ងក បណ្ដាលឲ្យស្លា..ប់នៅក្នុងបន្ទប់ជួលមួយកន្លែង ដោយមិនដឹងមូលហេតុ ប៉ុន្តែសង្ស័យតូចចិត្ត ប្ដីមិនព្រមរួមរស់នៅជាមួយ

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងបន្ទប់ជួល ស្ថិតនៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយច.ងក បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង ដោយមិនដឹងមូលហេតុ ប៉ុន្តែសង្ស័យតូចចិត្តប្ដីមិនព្រមរួមរស់នៅជាមួយ ។ ព្រោះបើតាមប្អូនស្រីគាត់បង្កើតរបស់គាត់និយាយថា គាត់បានលែងលះគ្នាជាមួយប្ដីច្រើនខែមកហើយ ក្រោយមកបានសុំប្ដីរួមរស់ជាមួយគ្នាវិញច្រើនដង ប៉ុន្តែមិនយល់ព្រមសោះ ស្រាប់តែពេលនេះក៏ច.ងកបញ្ចប់ជីវិតតែម្ដង ។
ស្រ្តីដែលធ្វើអត្តឃាតរូបនោះឈ្មោះ លីម សុភ័ក្រ្ត អាយុ៣៨ឆ្នាំ អតីតរស់នៅសង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ហើយសព្វថ្ងៃស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ អ្នកជិតខាងបានប្រទះឃើញគាត់ស្លាប់ដោយយកខ្សែនីឡុងច.ងក ជាប់ជាមួយចង្រឹងដែកបង្អួចបន្ទប់ជួលនោះ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ស្រ្តីដែលស្លាប់នោះគឺជាបងស្រីបង្កើតរបស់នាង ដែលបានលែងលះគ្នាជាមួយប្ដីរយៈពេលប៉ុន្មានខែមុននេះ ហើយក្រោយពីការលែងលះគ្នាបានមួយរយៈបងស្រីគាត់តែងតែបានសុំប្ដីដើម្បីរួមរស់នៅជាមួយគ្នាវិញរហូតដែរ ប៉ុន្តែទោះជាខំអង្វរយ៉ាងណា ក៏ប្ដីអត់ព្រមដែរ ។ ដោយឡែកកាលពីថ្ងៃម្សិលម្ង៉ៃ(២ថ្ងៃមុន)បងស្រីនាងបានខលទាក់ទងជាមួយនាងតាមទូរស័ព្ទជាធម្មតាសោះ លុះរហូតមកដល់ថ្ងៃកើតហេតុនេះ ស្រាប់តែនាងទទួលដំណឹងថាបងស្រីធ្វើអត្តឃា.តដោយច.ងកបែបនេះទៅវិញ ។

ក្រោយពេលកើតហេតុ លោកមេភូមិបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចុះទៅធ្វើការពិនិត្យមើលនិងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើកោសល្យវិច័យ ៕

អត្ថបទដែលជាប់ទាក់ទង