លោកជំទាវ ខេង សំវ៉ាដា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធាននាយកដ្ឋានកិច្ចការអន្តរជាតិ នៃសភាហ្សកហ្សី

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានបណ្តាញសមាជិកាសភា នៃក្រុមសភាជាតិកម្ពុជា APF បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Nino BUJIASHVILI ប្រធាននាយកដ្ឋានកិច្ចការអន្តរជាតិ នៃសភាហ្សកហ្សី នៅវិមានរដ្ឋសភាកម្ពុជា។

ជំនួបពិភាក្សាការងារ រវាងភាគីទាំង២ ក្នុងគោលបំណងឈ្វេងយល់ពី តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់សភាកម្ពុជា និងសភាហ្សកហ្សី៕

អត្ថបទដែលជាប់ទាក់ទង