ប្រទះឃើញសពទារិកា ទើបនឹងកើតត្រូវបានគេយកមកបោះចោលក្នុងធុងសំរាម

ខេត្តបន្ទាយមានជ័យ ៖ កាលពី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សពទារិកាដែលទើបនឹងកើតត្រូវបានគេប្រទះឃើញច្រកក្នុងថង់រុំជិតយកមប្លុងចោលក្នុងធុងសំរាម។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យធ្វើកោសល្យវិច័យ នៅក្បែរមន្ទីរពេទ្យបង្អែកដីថ្មី ភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ទារិកាទើបនឹងកើតថ្មីៗនេះមិនដឹងថាឪពុកម្តាយមានចេតនាច្រកក្នុងថង់បោះចោល រហូតដល់ស្លាប់ ឬមួយកើតមកហើយស្លាប់ រួចច្រកថង់បោះប្លុងចោលនោះទេ បន្ទាប់ពីអ្នករើសអេតចាយ កកាយរកសំណល់អេតចាយក្នុងធុង ស្រាប់តែឃើញថង់ខ្មៅមួយក៏ស្រាយមើលទើបប្រទះឃើញទារិកាដែលទើបនឹងកើត តែបានស្លាប់បាត់ទៅហើយ មិនដឹងថាឳពុកម្តាយរូបណាចិត្តដាច់ដល់ម្លឹង ច្រកថង់យកទៅបោះចោលបែបនេះនោះទេ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនិងអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យវិច័យតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង