ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាកូរ៉េ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum) សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ។
ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕