ឯកឧត្តម ឧត្តមសេនីយ៍ទោ ស សំបូរធន ចុះត្រួតពិនិត្យគោលដៅការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ សម្រាប់ពិធីបុណ្យសមុទ្រ
ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំប្រជុំ និងចុះត្រួតពិនិត្យគោលដៅការពារសន្តិសុខ ដើម្បីកសាងផែនការការពារសន្តិសុខ រក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំសម្រាប់ពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤។
ពិធីបុណ្យសមុទ្រលើកទី១១ នឹងប្រព្រឹត្តិទៅនៅខេត្តកំពត ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពី សំណាក់ថ្នាកដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិផងដែរ។
កិច្ចប្រជុំការងារសន្តិសុខ និងការត្រួតពិនិត្យគោលដៅការពារសន្តិសុខនេះមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត មេបញ្ជាការរង និងជានាយសេនាធិការខេត្តពាក់ព័ន្ធដូចជាខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ៕