រថយន្តដឹកអង្ករ បើកគេចពីរ៉ឺម៉កឆ្លងផ្លូវ ក្រឡាប់ផ្ងារជើង បណ្ដាលឱ្យតៃកុងគាបជាប់ក្នុងរថយន្ដ

(ភ្នំពេញ) ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

បុរសម្នាក់បានបើករថយន្តដឹកអង្ករពេញលើរថយន្តគេចពីរ៉ឺម៉កួបើកឆ្លងផ្លូវស្រាប់តែក្រឡាប់ផ្ងារជើងបណ្ដាលអោយគាបអ្នកបើកបរក្នុងរថយន្ដរងរបួសស្រាល។

មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-0197 បើកបរដោយបុរសម្នាក់តាមផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីលិចទៅកើតដោយមានដឹកអង្ករពេញលើរថយន្ត ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏មានរ៉ឺម៉កដឹកអីវ៉ាន់មួយគ្រឿងបើកចេញពីផ្លូវបេតុងឆ្លងផ្លូវ ក៏បានអកហ្សឺជាន់ហ្វ្រ័ងមិនជាប់ធ្វើឱ្យរេចង្កូតមកខាងស្ដាំរួចក៏ក្រឡាប់រថយន្តផ្ងារជើងឡើងលើចាក់អង្ករចោលបណ្ដាលឱ្យគាបជាប់អ្នកបើកបរក្នុងរថយន្ដរងរបួសស្រាល។
ពេលនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុបានពិនិត្យឃើញថារថយន្តខាងលើមិនបង្កឱ្យមានអ្នកណារងរបួសហើយក៏មិនធ្វើឱ្យខូចខាតសម្បត្តិរដ្ឋទើបអនុញ្ញាតឱ្យអ្នកបើកបររថយន្តហៅរថយន្តផ្សេងមកផ្ទេរយកអង្ករចេញ និងឱ្យអ្នកបើកបរហៅរថយន្តស្ទូចមកស្ទួចរថយន្តយកទៅជួសជុលដើម្បីប្រេីប្រាស់បន្ត៕

អត្ថបទដែលជាប់ទាក់ទង