សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល

ក្រសួងរ៉ែ និងថាមពល មានអាណត្តិកិច្ចការលើវិស័យស្នូលចំនួន ៣ គឺ វិស័យរ៉ែ វិស័យប្រេងកាត និង វិស័យថាមពល ។ វិស័យស្នូលទាំង ៣ នេះ បានដើរតួនាទីសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និង ធ្វើពិពិធកម្មសេដ្ឋកិច្ច, លើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា, និង ទាក់ទាញការវិនិយោគពី វិនិយោគិនក្នុងស្រុក និងពីបរទេស ។

គោលនយោបាយធនធានមនុស្សដ៏ត្រឹមត្រូវ ដែលក្រសួងរ៉ែ និង ថាមពល បានរៀបចំ និង អនុវត្តដោយប្រកាន់យកគុណាធិបតេយ្យជាគោល ហើយចំពោះវិភាគទានរបស់ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនី, និង អគ្គិសនីកម្ពុជា ចំពោះការងារសង្គម និង ការងារសម្ព័ន្ធមេត្រីភាព ដែលចាត់ទុកថា ជាគំរូមួយរបស់ស្ថាប័នរដ្ឋ។

រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ២០២៤

អត្ថបទដែលជាប់ទាក់ទង