ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញឆ្លៀតចូលរួមជាមួយលោកជំទាវ កែ សួនសុភី ស សុខា ក្នុងពិធីក្រុងពាលី បុកគ្រឹះសាងសង់អគារសិក្សាថ្មី ១ខ្នង មាន ៦បន្ទប់ ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ទឹកផុស

នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្នុងដំណើរត្រឡប់ពីបំពេញការងារនៅខេត្តប៉ៃលិន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញឆ្លៀតចូលរួមជាមួយលោកជំទាវ កែ សួនសុភី ស សុខា ក្នុងពិធីក្រុងពាលី បុកគ្រឹះសាងសង់អគារសិក្សាថ្មី ១ខ្នង មាន ៦បន្ទប់ ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ទឹកផុស ក្នុងខេត្តកំពង់ឆ្នាំង ដែលនឹងរៀបចំនៅព្រឹកស្អែកនេះ ៕

អត្ថបទដែលជាប់ទាក់ទង