អ្នកនាំពាក្យក្រសួងសាធារណការ ៖ ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ ដាក់ឱ្យប្រើប្រាស់សាកល្បង មុនចូលឆ្នាំខ្មែរខាងមុខនេះហើយ

ខេត្តពោធិ៍សាត់-កោះកុង ៖ ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ នឹងដាក់ឱ្យប្រើប្រាស់សាក ល្បង នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះជាការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ផន រឹម បន្តថា ពីលើកំពូលស្ពាន លោកអ្នកនឹងមើលឃើញផ្លូវអន្ទង់អាំងជាច្រើនកន្លែង, ព្រៃព្រឹក្សាខៀវស្រងាត់គ្រប់រដូវកាល, ពពកមីដេរដាស, អ័ព្ទបែកផ្សែងផុតកន្ទុយភ្នែក, សម្រស់ទឹកស្ទឹងដំណាក់ក្បូន,ជ្រលងស្ទឹងឫស្សីជ្រុំ, តំបន់វាលវែង និងអូរសោមជាដើម..៕

អត្ថបទដែលជាប់ទាក់ទង