ការបរាជ័យដល់ទៅ ៤លើកជាប់គ្នា អាចជាមូលហេតុដែល Pep ព្រមបន្លាយកិច្ចសន្យាដឹកនាំ City ដល់ឆ្នាំ២០២៧

(មេនឆេស្ទើ)៖ ការចាញ់ ៤ប្រកួតជាប់ៗគ្នា ក្នុងចំណោម ៣កម្មវិធី ទំនងជាមូលហេតុចម្បងដែលញាំងឱ្យលោក Pep Guardiola បន្តកិច្ចសន្យាថ្មីដឹកនាំក្លិប Manchester City ដល់ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ៥៣ឆ្នាំ មកពីតំបន់ Catalan នៃប្រទេសអេស្ប៉ាញរូបនេះ បានដឹកនាំមេឃខៀវចាញ់ ៤លើកជាប់ៗក្នុងអាជីពគ្រូបង្វឹកជិត ២០ឆ្នាំរបស់លោក ពោលគឺចាញ់ Spurs នៅ League Cup និងចាញ់ AFC Bournemouth និង Brighton ក្នុងលីគ Premier League និងចាញ់ Sporting Lisbon ៤-១ នៅ UCL។
តឹកតាងទាំងនេះលោក Pep បានថ្លែងប្រាប់គេហទំព័រក្លិប City ថា «ខ្ញុំមានអារម្មណ៍ថា មិនទាន់អាចចាកចេញបានទេនៅពេលនេះ មូលហេតុត្រង់ថា អាចជាការបរាជ័យ ៤លើក។ ហេតុអ្វីទៅ?
លោកបញ្ជាក់ថា «ខ្ញុំគិតថា យើងត្រូវតែរៀបចំក្រុមឡើងវិញ ក្រោយបរាជ័យ ៤លើកជាប់ៗគ្នានេះ ដើម្បីកែប្រែស្ថានការណ៍ត្រឡប់មកវិញ»។
គួរបញ្ជាក់ផងថា ការបន្លាយកិច្ចសន្យាថ្មីបន្ថែមទៀត លើកិច្ចសន្យាចាស់ដែលនឹងផុតសុពលភាពនាបំណាច់រដូវកាលឆ្នាំ២០២៤-២០២៥ នឹងធ្វើឱ្យអតីតគ្រូបង្វឹកក្លិប Bayern Munich និង FC Barcelona រូបនេះ ដឹកនាំ Manchester City រយៈពេល ១១ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៦ មានរយៈពេលយូរជាងគេនៅ Premier League បច្ចុប្បន្ន តាមពីក្រោយដោយលោក Jurgen Klopp ដែលទើបចាកចេញពី Anfield រដូវកាលមុន៕

អត្ថបទដែលជាប់ទាក់ទង