ស្រាវជ្រាវ និងកំណត់មុខសញ្ញាណឃា//ត់ខ្លួនជនស//ង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណី អំពើលួ//ច (យកម៉ូតូ)
រតនគិរី ៖ ប៉ុស្តិ៍សោមធំបានទទួលបណ្តឹងពីឈ្មោះយុន ចាន់ថល ភេទស្រី អាយុ២២ឆ្នាំ.ជនជាតិខ្មែររស់ភូមិសោមគល់ឃុំសោមធំ ស្រុកអូរយ៉ាដាវខេត្តរតនគិរីអំពីករណីបាត់ម៉ូតូ១គ្រឿង លុះដល់ថ្ងៃទី២៦ខែឆ្នាំដដែលជំនាញនគរបាលព្រហ្មទណ្ឌស្រុកអូរយ៉ាដាវ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសោមធំ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាណឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណី អំពើលួច (យកម៉ូតូ) នៅត្រង់ចំណុចចំការលោកហូវស្ថិតក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ក្រោមការសម្របសម្រួលនីតិវិធីពីលោកលាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។
ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះធី មករា ហៅកយភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើពិតប្រាកដមែនដោយបានធ្វើសកម្មភាពលួចនោះមានគ្នា០២នាក់ ជាមួយឈ្មោះឌីណាហៅសាក់ (រត់គេចខ្លួន)ក្រោយពីស្រង់ចម្លើយរួចជំនាញបានបន្តសួរទៅលើករណីគំហែងយក(យកម៉ូតូនិងម៉ាស៊ីនត្រង់សនឺ្ន)កាលពីថ្ងៃ១៦ខែតុលាឆ្នាំ២០២៤វេលាម៉ោង១៥និង៣០នាទីស្ថិតនៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវបានសារភាពថា.ខ្លួនក៏បានធ្វើសកម្មភាពលើករណីនោះដែលដោយមានបក្សពួក០៨នាក់មាន១ឈ្មោះឌីណាហៅសាក់(រត់គេចខ្លួន) ២,ឈ្មោះគា ភារ:(ឃាត់ខ្លួនបាន) ៣,ឈ្មោះរម៉ាស់សាយ(ឃាត់ខ្លួនបាន) ៤,ឈ្មោះឆ្លូន(រត់គេចខ្លួន),៥,ឈ្មោះគឿង(រត់គេចខ្លួន) ៦,ឈ្មោះយឿ(រត់គេចខ្លួន) ៧,ឈ្មោះសុំ(រត់គេចខ្លួន) និងបានឈាននាំខ្លួនជនសង្ស័យចង្អុយបង្ហាញវត្តុតាងដែលពួកខ្លួនបានយកលក់ឱ្យអ្នកទិញ
ជនសង្ស័យ០៣នាក់បានឃាត់ខ្លួន និងសម្ភារៈវត្ថុតាងត្រូវបានដកហូតរួមមានម៉ូតូវេវចាស់១គ្រឿងនិងម៉ាស៊ីនត្រង់សន្នឺចាស់១គ្រឿងបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការតាមនីតិវិធីច្បាប់ ៕