ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ឆេះតូបលក់ចាប់ហួយមួយកន្លែងនៅខណ្ឌបឹងកេងកង
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចតូបលក់ចាប់ហួយមួយកន្លែងផ្ទះលេខ៤២D ផ្លូវ២០៥ កែង៣៣៨ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះតូប ទំហំ ៣ម៉ែត្រ គុណនិង ០.៥០ម៉ែត្រ ក្នុងនោះខូចខាតទូរទឹកកកចំនួន១គ្រឿង និងអីវ៉ាន់លក់ចាប់ហួយមួយចំនួនតូច ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។
នៅវេលាម៉ោង០៦:០០នាទីព្រឹក ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ៕