ស្ត្រីវិកលចរិកវយ័៥០ឆ្នាំម្នាក់ ត្រូវគេរំលោ//ភស//ម្លាប់ នៅស្រុកជើងព្រៃ
ខេត្តកំពង់ចាម ៖ ស្ត្រីវិកលចរិតម្នាក់ មានអាយុប្រហែល៥០ឆ្នាំ ត្រូវបានជនពុំស្គាល់មុខរំ.លោ.ភ.រួចស.ម្លាប់.បំបិទមាត់ ព្រមទាំងបានវាយលើផ្ទៃមុខឡើងជាំមើលសឹងមិនស្គាល់ ហើយដឹកស.ពមកទម្លាក់ចោលក្នុងព្រៃមួយកន្លែងមានចម្ងាយប្រមាណ៧៥០ម៉ែត្រ ខាងជើងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានប្រញាប់ប្រញាល់នាំគ្នាទៅហ៊ុព័ទ្ធកន្លែងកើតហេតុ មិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅក្បែរសពនោះទេ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវកាត់ព្រៃចំណុចកើតហេតុក៏បានប្រទះឃើញសពមនុស្សស្រីម្នាក់ដេកស្លាប់ ហើយនៅ ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៤ រាយការណ៍មកប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានខ្នុរដំបងឱ្យបានដឹងរាយការណ៍ជូនលោកអធិការនគរបាលស្រុកនិងឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ។ ហើយនៅកន្លែងកើតហេតុ មិនមានផ្ទះប្រជាពលរដ្ឋនោះទេគឺហ៊ុព័ទ្ធទៅដោយព្រៃតែប៉ុណ្ណោះ។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចក៏បានបង្កើតគណៈកម្មការចម្រុះ ក្នុងនោះរួមមានមណ្ឌលសុខភាពខ្នុរដំបង អាជ្ញាធរឃុំដើម្បីពិនិត្យសាកសពមនុស្សស្រីវិកលចរិកមិនស្គាល់អត្តសញ្ញាណ តាមរយៈកោសល្យបច្ច័យឃើញថា សពត្រូវបានគេរំលោភរួចសម្លាប់ចោល។
បើតាមការពិនិត្យមើលជាក់ស្ដែង សពអាចគេសម្លាប់ពីចម្ងាយហើយដឹកយកមកផ្លុងចោលនៅក្នុងព្រៃនេះតែម្ដង។ជាមួយនោះនៅលើផ្ទៃមុខឃើញមានស្នាមវាយជាំបែកមុខមើលសឹងមិនស្គាល់ តែប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចបានចំណាំថា ស្ត្រីដែលស្លាប់នេះគឺជាមនុស្សវិកលចរិត តែងតែដើរត្រេកចរតាមដងផ្លូវម្ដងឃើញនៅខ្នុរដំបង ម្ដងឃើញនៅកន្លែងផ្សេង ។ តែគេពុំបានស្គាល់អត្តសញ្ញាណច្បាស់លាស់ថា ស្ត្រីម្នាក់នេះមានទីលំនៅទីណាពិតប្រាកដដែរ។
ផ្អែកតាមការសន្និដ្ឋានករណីឃាតកម្មមានស្ថានទម្ងន់ទោស អាចកើតឡើងម៉ោងប្រហែល៩យប់ថ្ងៃទី១១ វិច្ឆិកា ២០២៤ នៅចំណុចក្រោយរោងចក្រស្កនស៊ូ ក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃចម្ងាយ៧៥០ម៉ែត្រ ខាងជើងផ្លូវជាតិលេខ៦ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចាប់រំលោភ និងដាល់ដោយដៃត្រូវចំផ្ទៃមុខ មានស្នាមជាំ ហើយបែកឈាមបណ្តាលអោយស្លាប់ទៅលើជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ(ជនវិកលចរិត)ភេទស្រីអាយុប្រហែលជាង៥០ឆ្នាំ បណ្ដាលឱ្យស្លាប់នៅចំណុចកើតហេតុខាងលើ។
ជនសង្ស័យធ្វើសកម្មភាពរួចគេចខ្លួនបាត់។ សពជនរងគ្រោះគណៈកម្មការបានប្រគល់ជូនអាជ្ញាធរឃុំចាត់ចែងដោយរៀបចំបញ្ចុះសពនៅកន្លែងណាមួយ ដើម្បីងាយស្រួលថ្ងៃក្រោយសាច់ញាតិមកតាមសួររក។
យោងតាមបញ្ជារបស់ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានឲ្យកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តក៏ដូចជាកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃបន្តធ្វើការស្រាវជ្រាវដើម្បី វែកមុខជនដែលដោះជាឃាតករ យកមកដល់ទៀតទោសតាមច្បាប់៕