ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្រ្តនៃសុខភាពតែមួយ សម្រាប់ប្រទេសកម្ពុជា នៅទីស្ដីការក្រសួងសុខាភិបាល។
អង្គប្រជុំបានធ្វើការពិភាក្សាស្វែងរកធាតុចូលបន្ថែមពីមន្រ្តីបច្ចេកទេស និងដៃគូរពាក់ព័ន្ធ ទៅលើយុទ្ធសាស្ត្រជាតិនៃសុខភាពតែមួយសម្រាប់ប្រទេស
កម្ពុជាដែលបានផ្តោតសំខាន់លើគោលដៅយុទ្ធសាស្រ្តចំបងចំនួន៥រួមមាន៖
១. គោលនយោបាយនិងហិរញ្ញវត្ថុ
២. គោលនយោបាយសម្របសម្រួល
៣. គោលនយោបាយទំនាក់ទំនង
៤. គោលនយោបាយរអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវ
៥. គោលនយោបាយអង្កេតតាមដាន និងការឆ្លើយតប
ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគម្រោងសុខភាពតែមួយ នៃក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងតំណាងអង្គការដៃគូរជាច្រើនរូប រួមមាន WHO, KfW, IPC, USCDC, USAID, PATH និងFAO៕

អត្ថបទដែលជាប់ទាក់ទង