ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ

ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម។
វេទិកាសាធារណៈ ដែលរៀបចំឡើងនៅក្នុងបរិវេណ វត្តព្រះធាតុតេជៈ ស្ថិតក្នុងឃុំកោះរកា ដោយមានការអញ្ជើញចូលរួមពី លោក អ៊ូ រតនា អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម, លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម និងលោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម រួមនិងប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ, សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, នាយករងរដ្ឋបាលស្រុក, មេឃុំ និងប្រជាពលរដ្ឋមកពីឃុំចំនួន៤ រួមមាន ឃុំកោះមិត្ត ឃុំគគរ ឃុំកោះរកា និងឃុំកោះទន្ទឹម សរុបប្រមាណ២៥០នាក់។
សូមជម្រាបជូនថា វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅដោយភាពស្និទ្ធស្នាល ដោយមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ និងបានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរបានមួយចំនួន។ សំណួរ និងសំណូមពរដែលនៅសេសសល់ និងត្រូវបានយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយ ទៅតាមករណីនីមួយៗជាមួយភាគីពាក់ព័ន្ធ ៕

អត្ថបទដែលជាប់ទាក់ទង