ស្រុកសង្កែ នាំខ្លួនអ្នកលេងល្បែងស៊ីសង ដោយខុសច្បាប់០៦នាក់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកសង្កែ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀ) ០១លើក នៅចំណុចភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់ ០១.ឈ្មោះ ពិន ចាន់ដារ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង , ០២.ឈ្មោះ កូប រីណូ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង , ០៣.ឈ្មោះ ឈុំ ទីឡុង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង , ០៤.ឈ្មោះ ឆាំ គឹមឈួន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង , ០៥.ឈ្មោះ អ៊ូច សាគន់ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង០៦.ឈ្មោះ ចាន់ ឆប ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ បៀចំនួន ០២ហ៊ូ។ កំរាលចំនួន០១។
ក្រោយឃាត់ខ្លួនយកមកសាកសួរ នៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៦នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យា ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង