បុរសម្នាក់ បានបាត់ប្រពន្ធ ដោយមិនដឹងមូលហេតុ ស្ថិតនៅភូមិ ពូន ភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ រហូតមកដល់ពេលនេះ មិនទាន់ស្វែងរកឃើញ
បុរសម្នាក់ កំពុងស្វែងរកប្រពន្ធរបស់ខ្លួន ដោយបានបាត់ចេញពីផ្ទះ ស្ថិតនៅភូមិ ពូន ភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ រហូតមកដល់ពេលនេះ មិនទាន់ស្វែងរកឃើញនៅឡើយទេ។
បុរសជាប្តី សុំឲ្យអង្គភាពព័ត៌មានយើង សុំជួយផ្សព្វផ្សាយផង និងបានប្រាប់ថា ប្រពន្ធរបស់គាត់ មានឈ្មោះ ផល្លា មានអាយុ 40ឆ្នាំ មានស្រុកកំណើត នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
ជាប្ដី បានប្រាប់បណ្ដាញសារព័ត៌មានយើង ឱ្យជួយផ្សព្វផ្សាយ ទាំងអួលដើមកថា បើសិនជាប្រពន្ធ បានឃើញការផ្សព្វផ្សាយ ក៏ដូចជាការជូនដំណឹង តាមបណ្ដាញសារព័ត៌មាននេះ សូមប្រពន្ធមេត្តា ត្រឡប់មកផ្ទះវិញផង ព្រោះកូនទាំងពីរនាក់ ស្រែករកម្ដាយទាំងថ្ងៃទាំងយប់ ជាពិសេស ក្រុមគ្រួសារសាច់ញាតិ ក៏មានការព្រួយបារម្ភខ្លាំងដែរ។
ប្រសិនបើបងប្អូន ប្រទះឃើញស្ត្រី ដែលមានភិនភាគដូច ឬស្រដៀងតាមរយៈការរៀបរាប់ និងរូបថត សូមមេត្តាផ្តល់ដំណឹងតាមរយៈលេខ 096 238 0008 ( ខ្ញុំបាទ សូមអរគុណបងប្អូន ទុកជាមុន ) ៕