ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបបាលជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកកេសវិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងផ្តល់ការណែនាំអំពីដំណើរការប្រឡងប្រជែងដល់បេក្ខជន បេក្ខនារី នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ ៕