Hawkins ទម្លាក់អតីតជើងឯក ៨សម័យ O’Sullivan ចេញពី UK Championship ត្រឹមជុំទី១ ប៉ុណ្ណោះ
(ឡុងដ៍)៖ កីឡាករស្នូកឃើ Barry Hawkins បានបន្តឆ្លងចូលជុំទី២ ជាបន្តទៀត ក្រោយទម្លាក់គូប្រជែង Ronnie O’Sullivan ដោយលទ្ធផល ៦-៤ នៅថ្ងៃបើកឆាកនាយប់មិញនេះនៅប្រទេសអង់គ្លេស។
នេះជាការជួបគ្នលើកទី១ សម្រាប់កីឡាករឈរនៅលំដាប់លេខរៀងទី២០ ពិភពលោក Hawkins បន្ទាប់ពីចាញ់ O’Sullivan កាល World Championship 2013 ដោយបានចាញ់កីឡាករជើងចាស់អង់គ្លេស Ronnie ១៨-១២។
Ronnie វ័យ ៤៨ឆ្នាំ បានបើកការនាំមុខ ៣-១ និង ៤-២ នៅឯទីលាន York Barbican មុនពេល Hawkins វាយបកយកឈ្នះវិញ ដោយបានចាត់ទុកថា នេះជាជ័យជម្នះដ៏អស្ចារ្យបំផុតមួយក្នុងអាជីពស្នូកឃើរបស់គាត់។
Hawkins ដែលបានយកឈ្នះ Ronnie តែ ៣លើកប៉ុណ្ណោះ ក្នុងចំណោមជួបគ្នា ២១លើកនោះបានថ្លែងថា «នេះគឺជាជ័យជម្នះដ៏អស្ចារ្យបំផុតសម្រាប់រូបខ្ញុំ។ វាមានរយៈពេល ៨ឆ្នាំមកហើយ ដែលខ្ញុំត្រូវបាន Ronnie យកឈ្នះលើកចុងក្រោយ»។
នេះមានន័យថា Ronnie O’Sullivan បានហាលអាវមុនគេ ក្នុងនាមជាម្ចាស់ការពារតំណែងជើងឯក ដែលឈ្នះពាន UK Championship ចុងក្រោយក្នុងឆ្នាំ២០២៣ គម្រប់ ៨លើក គិតចាប់តាំងពីឈ្នះដំបូងក្នុងឆ្នាំ១៩៩៣ មក និងដណ្តើមបាន ២ឆ្នាំជាប់គ្នាផងដែរកាលឆ្នាំ២០១៧-២០១៨៕