សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមគោរពអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែន
សូមគោរពអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែន ពីមេដឹកនាំនៃអន្តរសភាដេីម្បីការអត់ឱន និងសន្តិភាព (IPTP)។
សូម សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៌ កាយពលខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាវៀងវៃ ជន្មាយុយឺនយូរដេីម្បីដឹកនាំកម្ពុជា បន្តនាំនូវសុខសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យជានិរន្តន៍ ៕