លំអិតព័ត៌មាន! សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីឃា//តកម្មរឹត ក ស//ម្លាប់ប្រពន្ធ និងកូន រួចចង កធ្វើអត្តឃា//ត
ខេត្តកណ្តាល ៖ នៅ ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៤ តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី ឯម ធារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ បានឱ្យដឹងថា មានករណី មនុស្សដេកស្លាប់ចំនួន០៣នាក់ និងស្លាប់ដោយច.ងក១នាក់។
ក្រោយបានទទួលបញ្ជា ពីលោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល កម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ បានចុះទៅកន្លែងកើតហេតុ ដោយមានកិច្ចសហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្ត និងជំនាញនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងអង្គភាពការពារកុមារ (CPU) ។
ជនរងគ្រោះចំនួន៣នាក់ រួមមាន១-ឈ្មោះ ទូច ស្រីហាច ភេទស្រី អាយុ៣៦ឆ្នាំ ជាគ្រូបង្រៀន និងត្រូវជាប្រពន្ធជនសង្ស័យ ២-ឈ្មោះ វុធន ស៊ីជន ភេទប្រុស អាយុ១០ឆ្នាំ ជាសិស្ស និងត្រូវកូនជនសង្ស័យ និង៣-ឈ្មោះ វុធន ស៊ីប៊ែល ភេទប្រុស អាយុ០៨ឆ្នាំ ជាសិស្ស ត្រូវជាកូនជនសង្ស័យ ។ ចំណែកជនសង្ស័យត្រូវជាប្ដី និងត្រូវជាឪពុកកុមារារងគ្រោះឈ្មោះ វុធន សុខចាន់ អាយុ៣៤ឆ្នាំ ជាគ្រូបង្រៀន និងជានាយកសាលាបឋមសិក្សាសិរីជ័យមង្គល បានធ្វើអត្តឃា.តដោយច.ងក ។
តាមការបំភ្លឺពីឈ្មោះ អោម ទូច ត្រូវជាឪពុក និងជាជីតារបស់ជនរងគ្រោះ និងឈ្មោះ ឈឹម យិន ត្រូវជាម្តាយ និងជីដូនរបស់ជនរងគ្រោះ បានឱ្យដឹងថា កាលពីឆ្នាំ២០២១ ជនរងគ្រោះ និងជនសង្ស័យបានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុចំនួន ៣០.០០០ដុល្លារ (បីម៉ឺនដុល្លារអាមេរិក) ដើម្បីយកមកសាងសង់ផ្ទះ ដោយដាក់ប្លង់ដីផ្ទះ និងមានមុខរបរគ្រូបង្រៀនជាសំអាង។
ក្រោយពីធ្វើផ្ទះរួច ជនរងគ្រោះជាប្រពន្ធ និងជនសង្ស័យជាប្ដីចាប់ផ្ដើមចេះលេងល្បែងស៊ីសង ដោយជនសង្ស័យជាប្ដីលេងល្បែងជល់មាន់ ឡូតូតាមអនឡាញ (ដោយបង្កើត account ក្នុងទូរសព្ទដៃរបស់ខ្លួន) និងចាក់កន្ទុយលេខឆ្នោតវៀតណាមជាមួយមេឆ្នោតតាមរយៈទូរស័ព្ទ ចំណែកជនរងគ្រោះជាប្រពន្ធក៏លេងល្បែងឆ្នោតវៀតណាមដូចគ្នាដោយចាក់តាមរយៈទូរសព្ទដៃ។ តាំងពីពេលនោះមកជនរងគ្រោះ និងជនសង្ស័យជាប្ដីចាប់ផ្ដើមខ្ចីចងការប្រាក់ឯកជនពីអ្នករកស៊ីចងការប្រាក់តាមភូមិជាច្រើននាក់។
ប្រភពដដែលបានបន្តថា លុះដល់ឆ្នាំ២០២២ ជនរងគ្រោះ និងជនសង្ស័យជាប្ដីបានមកសុំខ្ចីប្លង់ដីពីម្ដាយដើម្បីដាក់យកលុយពីមីក្រូហិរញ្ញវត្ថុបន្ថែមទៀត ក្នុងពេលនោះម្ដាយក្មេកឈ្មោះ ឈិម យន បានអង្វរជនសង្ស័យរឈ្មោះ វុធន សុខចាន់ ដែលជាកូនប្រសារឱ្យឈប់លេងល្បែងបន្តទៀត តែជនសង្ស័យមិនស្ដាប់ ដោយគាត់ជាម្ដាយឧស្សាហ៍ឃើញបុគ្គលិកមីក្រូហិរញវត្ថុមកទារប្រាក់រហូត។
តាមប្រភពដដែលបានបន្តថា លុះនៅថ្ងៃទី២២ វិច្ឆិកា ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ បុគ្គលិកមីក្រូហិរញវត្ថុបានមកទារប្រាក់ពីជនរងគ្រោះ និងជនសង្ស័យជាប្ដី ដោយអ្នកទាំងពីរបង់ប្រាក់យឺតយ៉ាវ ហើយបានឃើញនិយាយគ្នាប្រហែលកន្លះម៉ោងក៏ឃើញបុគ្គលិកមីក្រូហិរញ្ញវត្ថុត្រឡប់ទៅវិញ។ ដល់វេលាម៉ោង៦យប់ ជនរងគ្រោះនិងជនសង្ស័យជាប្ដីបានជិះម៉ូតូឌុបគ្នាទៅរកខ្ចីប្រាក់ពីអ្នកចងការប្រាក់តែរកមិនបាន ដល់វេលាម៉ោង៨យប់ ជនរងគ្រោះទាំង០៣នាក់ និងជនសង្ស័យជាប្ដី ក្រោយពីហូបបាយរួចក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះដោយដាក់គន្លឹះទ្វារធម្មតាដូចរាល់ថ្ងៃ។