ស្រ្តីជនជាតិវៀតណាមម្នាក់ ត្រូវមិត្តភក្តិដឹកយកមកទម្លាក់ចោល នៅខាងមុខមន្ទីរពេទ្យខេត្តស្វាយរៀង ស//ង្ស័យជាមនុស្សញៀនថ្នាំ

ខេត្តស្វាយរៀង ៖ ករណីនេះបានកើតឡើង ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខាងមុខមន្ទីរពេទ្យខេត្តស្វាយរៀង ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ស្រ្តីជនជាតិវៀតណាមម្នាក់ត្រូវមិត្តភក្តិដឹកយកមកទម្លាក់ចោលនៅខាងមុខមន្ទីរពេទ្យខេត្តស្វាយរៀងសង្ស័យជាមនុស្សញៀនថ្នាំ ដោយស្ត្រីរូបនេះឈ ងើយសម្លឹងមើលស្លឹកឈើ មើលមេឃ ហើយជើងដៃមានស្នាមរបួស ជាំនៅលើជង្គង់និងកែងដៃ មិនដឹងថាស្នាមរបួសទាំងនោះដោយសារគ្រោះថ្នាក់អ្វីទេ។

ស្រ្តីជនជាតិវៀតណាម ម្នាក់នេះត្រូវប្រជាពលរដ្ឋប្រទះឃើញមិត្តភក្តិដឹកមកទម្លាក់ចោលននៅខាងមុខមន្ទីរពេទ្យខេត្តស្វាយរៀង ហើយពេលសមត្ថកិច្ចមកសួរនាំ ស្រ្តីជនជាតិវៀតណាមរូបនេះមិនព្រម និយាយតបឡើយ នៅអង្គុយស្ងៀមមិននិយាយស្តីអ្វីទាំងអស់ ។ បើមើលទៅរូបរាង្គកាយស្អាតបាត សមត្ថកិច្ចដាក់ការសន្និដ្ឋាន បឋម សង្ស័យ ចូលមកស្រុកខ្មែរប្រកបមុខរបរ តាមហាងខារ៉ាអូខេ នៅកន្លែងណាមួយ ដោយមានសភាពដូចជាបែកថ្នាំ មានជម្ងឺសរសៃប្រសាទ ទើបមិត្តភក្តិ ដឹកមកទម្លាក់ចោលនៅខាងមុខមន្ទីរពេទ្យដើម្បី ឲ្យខាងមន្ទីរពេទ្យ យកទៅព្យាបាល ក៏ប៉ុន្តែ ស្រ្តីនេះមិនចូលមន្ទីរពេទ្យបែជាដើរមកឈ សម្លឹងដើមឈើ សម្លឹងមើលមេឃបែបនេះទៅ។

សមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កន្លងមក ជនបរទេស មានជនជាតិ ចិន ជនជាតិ ឥណ្ឌូណេស៊ី ត្រូវមិត្តភក្តិ ដឹកយកមកទម្លាក់ចោលក្នុងមន្ទីរពេទ្យខេត្តរួចហើយនាំគ្នាគេចខ្លួនទៅបាត់ទុកឲ្យជនរងគ្រោះមានជម្ងឺ ដេកនៅក្នុងមន្ទីរពេទ្យ ហើយត្រូវក្រុមគ្រូពេទ្យព្យាបាល ហើយជនរងគ្រោះព្យាយាមលាក់បាំងមិនប្រាប់ទីកន្លែងដែលគេធ្វើការនៅទីណាទេ (បើតាមការសន្និដ្ឋានជាទូទៅគឺពួកគេធ្វើការនៅក្នុងកាស៊ីណូ អត់ច្បាប់ណាមួយភាគច្រើននៅក្រុងបាវិត)។គឺពេលគេដឹកយកមកទម្លា់ចោល គឺមានអាការៈសរសៃប្រសាទឬបែកថ្នាំ ។ ចំណែកស្រ្តីជនជាតិវៀតណាមខាងលើសមត្ថកិច្ចកំពុងសាកសួរនិងរកអ្នកចេះភាសារវៀតណាមឲ្យមកសាកសួរដើម្បីរកសាច់ញាតិមកទទួលទៅព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង