គណៈប្រតិភូ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន អញ្ជើញទស្សនកិច្ច នៅសារមន្ទីរតេជោសន្តិភាព
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គណៈប្រតិភូ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញទស្សនកិច្ច នៅសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការទទួលស្វាគមន៍ ដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ៕