បង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ នៅត្រង់ចំណុចអគារមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ 60 ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

ភ្នំពេញ ៖ បង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង នៅ យប់ថ្ងៃទ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចអគារមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ 60 ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានបានចុះផ្សាយពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសង សមត្ថកិច្ចដកហូតយកសម្ភារៈមួយចំនួន រួមមានទូហ្គេមបាញ់ត្រី និសម្ភារៈផ្សេងទៀត ដើម្បីយកទៅកាន់រក្សាទុកនៅរដ្ឋបាលខណ្ឌមានជ័យ ។

កម្លាំងរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅមិនទាន់បានបញ្ជាក់ថា តើម្ចាស់ទីតាំងនោះ ជាអ្នកណា ? ហើយចាប់បានមនុស្សប៉ុន្មាននាក់ ?នៅក្នុងប្រតិបត្តិការនេះ សារព័ត៌មានយើង សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលអនុវត្តន៍យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ។ សូមថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅ ដោយភាពកក់ក្តៅ ចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងសូមគាំទ្រយ៉ាងពេញទំហឹង រាល់ប្រតិបត្តិការក្នុងការបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ៕

អត្ថបទដែលជាប់ទាក់ទង