សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញប្រគល់ពានលើកទឹកចិត្ត និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នយោបាយសៀមរាបអង្គរ នៅខេត្តសៀមរាប
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន អញ្ជើញប្រគល់ពានលើកទឹកចិត្ត និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នយោបាយសៀមរាបអង្គរ បន្ទាប់ពីពិធីបើកកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប៕