កងទ័ពកម្ពុជា-ឡាវ-វៀតណាម បញ្ចប់សមយុទ្ធរួមគ្នាស្ដីពីការសង្គ្រោះគ្រោះមហន្ដរាយ ក្រោយដំណើរការអស់១០ថ្ងៃ

(កំពង់ឆ្នាំង)៖ កងទ័ពកម្ពុជា-ឡាវ-វៀតណាម បានបិទបញ្ចប់ដោយជោគជ័យនូវការធ្វើលំហាត់សមយុទ្ធរួមគ្នាស្ដីពីការសង្គ្រោះគ្រោះមហន្ដរាយ បន្ទាប់ពីបានធ្វើឡើងអស់រយៈពេល១០ថ្ងៃ ពោលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង។
ពិធីបិទលំហាត់សមយុទ្ធរួមគ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង