មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រគល់អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូននាយទាហាន-ពលទាហាន

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រគល់អាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូននាយទាហាន នាយទាហានរង ពលទាហាន ចំណុះទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងបែងចែកជូនដល់តាមបណ្តាអង្គភាពចំណុះផងដែរ។
នាឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តាំផ្ញើដល់ មេបញ្ជាការ គ្រប់កងឯកភាពចំណុះទាំងអស់ថា រដូវកាលនេះគឺជារដូវរងា ត្រូវរួសរាន់បន្តបើកចែកដល់ដៃកងទ័ពឲ្យបានឆាប់បំផុត។
ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យទាំងអស់ សូមថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព និងកងកម្លាំងឈរជើងនៅតាមព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងាឧបត្ថម្ភអាវរងា នៅរដូវវស្សាឧបត្ថម្ភអាវភ្លៀង សម្ភារផ្សេងៗទៀត និងសូមគោរពជូនពរ បវរមហាប្រសើរជូនដល់ សម្តេចទាំងទ្វេ សូមជួបសេចក្តីសុខសេចក្តីចម្រើន កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕

អត្ថបទដែលជាប់ទាក់ទង