សន្ដិសុខម្នាក់ ដេកស្លាប់ក្នុងផ្ទះជួលមួយកន្លែង បន្ទាប់ពីហូបមីឆុងជាមួយបាយ និងផឹកស្រាបៀរអស់២កំប៉ុង

ភ្នំពេញ៖ កាលពី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សន្ដិសុខម្នាក់បានដេកស្លាប់ក្នុងផ្ទះជួលមួយកន្លែង បន្ទាប់ពីបុគ្គលិកធ្វើការជាមួយគ្នាប្រចាំការវេនយប់មកដាស់ឱ្យទៅធ្វើការ ស្ថិតនៅតាមផ្លូវចូលស្នាក់ការកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា សពបុរសសន្ដិសុខខាងលើមានឈ្មោះថា ភាព ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្ដិសុខ យាមនៅក្រុមហ៊ុនមួយកន្លែង បច្ចុប្បន្នស្នាក់នៅផ្ទះជួលទីតាំងកើតហេតុខាងលើ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មាន ស្រុកកំណើតនៅខេត្តព្រៃវែង ។
មុនពេលដែលបុរសជាសន្ដិសុខបានស្លាប់ គេឃើញរូបគាត់បានហូបមីឆុងជាមួយបាយ។ បន្ទាប់ពីហូបរួច ក៍បានទិញស្រាបៀរពីរកំប៉ុងមកផឹករួចហើយក៏ដេកបាត់ទៅ។
ប្រភពព័ត៌មានពីបុគ្គលិកធ្វើការជាមួយសន្ដិសុខដែលបានស្លាប់ខាងលើបានបន្តទៀតថា បន្ទាប់ពីរូបគាត់ប្រចាំការបាន១យប់ លុះដល់ម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រូបគាត់ក៏បានចេញពីកន្លែងធ្វើការត្រឡប់មកឱ្យសន្ដិសុខដែលបានស្លាប់ខាងលើដើម្បីមកយាមជំនួសខ្លួនម្ដង។ បន្ទាប់មកក៏បានទៅដាស់អង្រួនជើងឱ្យភ្ញាក់ តែបុរសសន្ដិសុខខាងលើមិនព្រមភ្ញាក់ឡើយ រួចក៏ឆ្ងល់ក៏បានយកដៃដាក់លើដើមទ្រូងតែមិនមានចលនាបេះដូងនោះទេ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់មកក៏ទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញដើម្បីមកត្រួតពិនិត្យផងដែរ ។

បុរសសន្ដិសុខនេះ ស្លាប់ដោយសារគាំងបេះដូង ហើយក៏ប្រគល់សពឱ្យរថយន្ដសាមុយដឹកទៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង