ស//ពបុរសជាអ្នកដឹកជញ្ជូន foodpenda ដែលបានលោតទឹកពីលើស្ពានជ្រោយចង្វារ បន្សល់ទុកម៉ូតូមួយគ្រឿង និងបណ្ដាំចុងក្រោយមួយច្បាប់ បានអណ្ដែតហើយ

ភ្នំពេញ ៖ កាលពីរសៀល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សពបុរសជាអ្នកដឹកជញ្ជូន foodpenda ដែលបានលោតទឹកពីលើស្ពានជ្រោយចង្វារ បន្សល់ទុកម៉ូតូមួយគ្រឿង និងបណ្ដាំចុងក្រោយមួយច្បាប់ បានអណ្ដែតហើយ និងរសាត់តាមខ្សែទឹក រហូតទៅដល់កោះពេជ្រ ។
ស.ពបុរសរូបនោះ ឈ្មោះ ម៉ី រតនៈ អាយុ២៤ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន foodpenda មានអាសយដ្ឋានផ្ទះលេខ៣៩៥ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្រុមគ្រួសារស.ព បានអោយដឹងថា នៅវេលារសៀលនេះ គាត់បានទទួលព័ត៌មានពីអ្នកនេសាទ ថាស.ព កូនប្រុសរបស់គាត់ បានអណ្តែត បន្ទាប់ពីគាត់បានជួលទូកអ្នកនេសាទ ដើម្បីស្វែងរកសាកអស់រយៈ ២យប់ ២ថ្ងៃ មកហើយ។បន្ទាប់ពីប្រទះឃើញស.ព អ្នកនេសាទ និងក្រុមគ្រួសារ ក៏បានចាត់ចែងអូសស.ពតាំងពីកោះពេជ្រ មកក្រោមស្ពានជ្រោយចង្វារដើម្បីប្រគល់ឱ្យសមត្ថកិច្ចជំនាញ ដើម្បីត្រួតពិនិត្យ ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បុរសរូបនោះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1IJ-1196 ដឹកកេសដាក់ម្ហូបអាហារ food penda មកឈប់នៅលើស្ពានជ្រោយចង្វារ អស់រយៈពេលប្រមាណជាង ១ម៉ោង ដោយទឹកមុខស្រងូតស្រង៉ាត់។ នៅយប់នោះ ពុំមាននរណាម្នាក់ចាប់អារម្មណ៍ឡើយ លុះក្រោយមក គេឃើញបុរសរូបនោះបានតោងបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទន្លេ បន្សល់ទុកម៉ូតូមួយគ្រឿង និងលិខិតបណ្ដាំចុងក្រោយ ព្រមអត្តសញ្ណាណប័ណ្ណ ។ នៅក្នុងលិខិតបណ្ដាំនោះ បានឲ្យដឹងថា “បណ្ដាំចុងក្រោយរបស់បងជូនអូន” បើសិនជារកសាកស.ពបងឃើញ។ សូមអូនប្រគល់ជូនម៉ាក់ ដើម្បីឲ្យម៉ាក់យកទៅធ្វើបុណ្យចុះ បងសុំអូនជាលើកចុងក្រោយ ហើយម៉ូតូនេះ ក៏បងសុំប្រគល់ឱ្យទៅម៉ាក់ដែរ បានឬអត់អូន ? ហើយនឹងលុយតិចតួច ជូនម៉ាក់ផងណាអូន។ បងសុំអរគុណអូនហើយណា បងស្រលាញ់អូន ។
នៅក្នុងលិខិតបណ្ដាំ ក៏បានផ្តាំទៅម៉ាក់ “ឱ្យកូនសុំទោសផងណាម៉ាក់ ដែលកូនសម្រេចចិត្តបែបនេះ! និងសុំទោសម៉ាក់ ដែលកូនមិនអាចមើលថែម៉ាក់ឲ្យម៉ាក់ បានរស់ស្រួល ដូចម៉ាក់គេ។ ចែដា មើលថែម៉ាក់ផង ។
នៅក្នុងលិខិតនោះ ក៏បានបញ្ជាក់ឲ្យដឹងថា ឲ្យបងសុំទោសផងប្រពន្ធរបស់ប្ដី ឲ្យប្ដីសុំទោស ដែលមិនអាចមើលថែរក្សាអូនតាមពាក្យដែលបងសន្យាជាមួយអូន អោយបងសុំទោស…..។ បន្ទាប់ពីត្រួតពិនិត្យសមត្ថកិច្ចក៏បានប្រគល់ស.ព ទៅអោយក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង