ឃាត់រថយន្តព្រុសមួយគ្រឿង ត្រូវបានជនសង្ស័យជួលមកជិះចេញក្រុងបាវិត ខេត្តស្វាយរៀង តាមចាប់នៅភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2024នេះ រថយន្តព្រុសមួយគ្រឿងស៊េរី 06 ដែលមានស្លាកលេខ-ភ្នំពេញ 2BA-1090 ត្រូវបានជនសង្ស័យជួលមកជិះចេញក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2024 ។

ប្រភពព័ត៌មានបានបញ្ជាក់ថា លុះមកដល់ថ្ងៃទី 25 ខែវិច្ឆិកាឆ្នាំ 2024 ម្ចាស់រថយន្តក៏បាត់ការតាមដាន GPS ត្រង់ចំណុចភូមិអូរកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏មានការសង្ស័យម្ចាស់រថយន្តព្រុស ក៏បានប្រាប់មិត្តភក្កិដែលជាអ្នករួមអាជីពជាមួយគ្នា ជួយតាមដានរថយន្តរបស់ខ្លួន។
ពេលនោះមិត្តភក្តិទទួលដំណឹងបានហើយក៏នាំគ្នាពីរទៅបីនាក់ ធ្វើការតាមដានរករថយន្តនោះ លុះមកដល់កន្លែងកើតហេតុ វេលាម៉ោង 3 និង 45 នាទីរសៀលថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2024 ដែលស្ថិតនៅភូមិអូរកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏បានឃើញរថយន្តមួយគ្រឿងនេះ នៅមុខការ៉ាស់ឡាន មួយកន្លែងដែលស្ថិតក្បែរសាលាខណ្ឌកំបូលតែម្ដង។ រួចហើយមិត្តភក្កិក៏បានស្វែងរកសមត្ថកិច្ចមូលដ្ឋានដើម្បីជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនោះភ្លាមៗនៅនឹងកន្លែង
សមត្ថកិច្ចមូលដ្ឋានសង្កាត់កំបូលក៏បាននាំខ្លួនជនសង្ស័យម្នាក់ មកសាកសួរនៅប៉ុស្តិ៍កំបូល។

ព័ត៌មានបឋមដែលទទួលបាន ជនសង្ស័យមានគ្នា 5 នាក់ តែនៅពេលដែលបើករថយន្តនេះមកការ៉ាស់ឡាននេះមានគ្នាពីរនាក់ហើយក៏ប្រាប់ជាងរថយន្តឱ្យជួយជួសជុលគ្រឿងក្រោមរថយន្ត តែម្ចាស់ការ៉ាស់មានការសង្ស័យក៏មិនបានជួសជុលនោះទេ។ ព្រោះរថយន្តនេះឃើញថា ដោះស្លាកលេខចោលអស់ បកឯកសាររថយន្តចោលទៀត ឃើញបែបនេះហើយ ជាងរថយន្តក៏មិនបានទទួលជួសជុលដែរ។
ឃាត់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុគឺបានចំនួន 1 នាក់តែប៉ុណ្ណោះ ពេលនេះសមត្ថកិច្ចជំនាញកំពុងតែបើកការសាវជ្រាវនឹងសាកសួរ តាមឃាត់ខ្លួនមនុស្សបក្សពួកចំនួន 4 នាក់ទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការធ្វើតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង