ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ (ថ្មី)

ស្រុកត្រាំកក់ : នារសៀលថ្ងៃចន្ទ ១០រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅសាលប្រជុំសាលាស្រុកត្រាំកក់ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល និងអភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ (ថ្មី) ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងអមដំណើរដោយ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង ៣ មន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ។

លោក កេត ម៉ៅ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ត្រូវបានតែងតាំងជា អភិបាល នៃគណអភិបាលស្រុកត្រាំកក់ ជំនួសលោក កៅ វគ្គសែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជា អភិបាល នៃគណអភិបាលស្រុកសំរោងវិញ ៕

អត្ថបទដែលជាប់ទាក់ទង