ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បាននាំយកកុំព្យូទ័រមួយគ្រឿង និងព្រីនធ័រទៅប្រគល់ជូនលោកនាយប៉ុស្តិ៍អង្គរជ័យ
(កំពត) ៖នាថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ហ៊ុនសុខា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងគណបក្សខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ជូនកុំព្យូទ័រនិងព្រីនធ័រមួយគ្រឿងទៅឲប៉ុស្តិ៍រដ្ឋបាលអង្គរជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី លោកអធិការ លោកអធិការរង មន្ត្រីមានសមត្ថកិច្ច លោកមេឃុំ លោកមេប៉ុស្តិ៍ន លោកមេភូមិ កម្លាំងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។
ជាកិច្ចចាប់ផ្តើមលោកណៅ វ៉ាង អធិការរង បានឡើងមានមតិស្វាគមន៍អាននៅរបាយការណ៍សកម្មភាពទាំង១១ប៉ុស្តិ៍ក្នុងស្រុអង្គរជ័យ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ហ៊ុនសុខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តមហ៊ុន សុខា បានបន្ថែមចំពោះកុំព្យូទ័រនិងព្រិនធ័រដែលបានប្រគល់ជូននូវពេលនេះគឺមិនមែនសម្រាបបុគ្គលណាម្នាក់ឡើយ គឺសម្រាបបំរើសេវាសាធារណជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតាមតម្រូវការ និងបានប្រគល់ជូននៅថវិការមួយចំនួនជូនដល់កងកម្លាំងសមត្ថកិច្ច ប្រជាការពារនិងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនោះ។
ជាចុងបញ្ចប់ឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានបងប្អូនទាំងអស់ដែលអញ្ជើញចូលរួមក្នុងកម្មវិធីនៃថ្ងៃនេះនិងសូមប្រសិទ្ធិពរជ័យសិរីមង្គលជូនដល់បងប្អូនអោយជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈកុំបីឃ្លៀងឃ្លានឡើយ ៕