ឃា..ត់ខ្លួនជនស..ង្ស័យ៣នាក់ ករណីលួ..ចមានស្ថានទម្ងន់ទោស
ខេត្ដកណ្ដាល៖ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យខាងលើនេះ ធ្វើសកម្មភាពកាប់យកម៉ូតូពីយុវជនម្នាក់ កំពុងជិះតាមដងផ្លូវ ។ ករណីនេះបានកើតឡើង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ គឹម គីមហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្រញូង ឃុំពោរអង្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរ កសិករ ។
ជនសង្ស័យ ០៥នាក់៖
១.ឈ្មោះ វន សុភា ហៅ សេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំ ត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល(ឃាត់ខ្លួន)។
២.ឈ្មោះ ម៉ុក វណ្ឌី ភេទ ប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទួលសុទិន ឃុំ អង្គពពេល ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ។ មុខរបរមិនប្រាកដ (ឃាត់ខ្លួន)។
៣.ឈ្មោះ គង់ ជីវ័ន្ត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ សំរោងចាស់ ឃុំ អង្គពពេល ស្រុក គងពីសិ ខេត្តកំពង់ស្ពឺ។ មុខរបរ កម្មកររោងចក្រ( ឃាត់ខ្លួន) ចំណែកទី៤និងទី៥គេចខ្លួនបាត់ស្រមោល ។
សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ខ្មៅស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1LD 4819 ។
វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទម៉ាក iphone 11 មួយគ្រឿង, ម៉ូតូ១គ្រឿងម៉ាក Honda Dream C125ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1AR 4848 ផ្លាកលេខម៉ូតូចំនួន១ ភ្នំពេញ 1LD-4819 ដាច់ជា៤កំណាត់និង ដែកទ្រនាបផ្លាកលេខ(របស់ជនរងគ្រោះ) ដាវដែក ០១ មានប្រវែង៧៤សង់ទីម៉ែត្រ កាបូបស្ពាយពីក្រោយពណ៌ខ្មៅចំនួន០១ អាវយឺតពណ៌ខ្មៅចំនួន០១ អាវយឺតពណ៌ ក្រហមចំនួន០១ អាវដៃវែងពណ៌ ខ្មៅ ចំនួន០១ ខោខៅប៊យជើងវែងពណ៌ ទឹកប៉ិច ចំនួន០១ ខោជើងវែងសាច់ក្រណាត់គគីចំនួន០១ កាបូបស្ពាយពណ៌ខ្មៅលាយសចំនួន០១។(របស់ជនរងគ្រោះ)
ប្រភពដដែលបន្តថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង១៥:០០នាទី ម៉ុក វណ្ឌី និង ជនសង្ស័យឈ្មោះ វន សុភា បានជិះម៉ូតូ០១គ្រឿងខាងចេញពីផ្ទះទៅដើរលេងនៅភ្នំពេញ រហូតដល់ម៉ោង ០៣:០០ នាទីទាបភ្លឺឈានចូលថ្ងៃទី២៥ ខែឆ្នាំដដែលជនសង្ស័យឈ្មោះ ឌី សីហា និងជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះបានបបួលជនសង្ស័យឈ្មោះ ម៉ុក វណ្ឌី និងវន សុភា ជិះមកផ្សារព្រៃទទឹងស្រុកកណ្តាលស្ទឹងតាមបណ្ដោយផ្លូវជាតិលេខ៣ ពេលជិះដល់ផ្សារព្រៃទទឹងក្រុមជនសង្ស័យខាងលេីបានចូលយកដាវដែលពួកខ្លួនលាក់ទុកនៅក្រោយសាលារៀន ពេលយកដាវរួចជនសង្ស័យឈ្មោះ ម៉ុក វណ្ឌីបានឡើងជិះម៉ូតូមួយគ្រឿងខាងលេីជាមួយឈ្មោះ ឌី សីហា ចំណែកឈ្មោះ វន សុភា និង ជនសង្ស័យមិនស្គាល់ឈ្មោះជិះម៉ូតូមួយគ្រឿងទៀតតាមក្រោយរួចជិះទៅតាមផ្លូវជាតិលេខ៣វិញក្នុងទិសដៅពីជើងទៅត្បូង ពេលជិះតាមផ្លូវបានឃើញក្រុមជនរងគ្រោះជិះម៉ូតូចំនួន០៣គ្រឿងមានគ្នាចំនួន០៧នាក់តាមផ្លូវជាតិលេខ៣ ភ្លាមនោះឈ្មោះ ឌី សីហា បាននិយាយថា ដេញកាប់ពួកវា ពេលនោះក្រុមជនសង្ស័យខាងលេីបានជិះដេញកាប់ក្រុមម៉ូតូជនរងគ្រោះខាងលើ ឃេីញដូចនោះក្រុមជនរងគ្រោះបានជិះគេចហេីយបត់ចូលក្នុងស្ថានីយប្រេងឥន្ធនៈ កាល់តិចស្ថិតនៅភូមិឃុំកេីតហេតុខាងលើរួចបានផ្ដួលម៉ូតូរបស់ខ្លួនហេីយរត់អោយគេជួយ ភ្លាមនោះជនសង្ស័យឈ្មោះ ម៉ុក វណ្ឌីបានចុះទៅកាប់ម៉ូតូរបស់ជនរងគ្រោះចំនួន០២ដាវ ហេីយឈ្មោះ ឌី សីហាបានឱ្យឈ្មោះ ម៉ុក វណ្ឌីលេីកយកម៉ូតូជនរងគ្រោះជិះទៅតែម្តង ហេីយក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូខាងលើទៅទុកដាវក្រោយសាលារៀនស្ថិតនៅភូមិព្រៃទទឹង ឃុំ ត្រពាំងវែង រួចបាននាំគ្នាធ្វើសកម្មភាពកាច់ផ្លាកលេខចេញពីម៉ូតូ និងកាច់ផ្លាកលេខជា០៤ កំណាត់។ ពេលធ្វើសកម្មភាពកាច់ផ្លាកលេខរួចក្រុមជនសង្ស័យបានតេទៅជនសង្ស័យឈ្មោះ គង់ ជីវ័ន្តហៅខាវ ឱ្យយកម៉ូតូខាងលើទៅលក់ រួចអោយជនឱ្យជនសង្ស័យឈ្មោះ ឌី សីហា និង ជនសង្ស័យមិនស្គាល់ឈ្មោះជិះយកទៅបន្ទាប់មកទៅភ្នំពេញជួបជាមួយឈ្មោះ គង់ ជីវ័ន្ត ចំណែកជនសង្ស័យឈ្មោះ ម៉ុក វណ្ឌី និងឈ្មោះ វន សុភាបានជិះម៉ូតូមកផ្ទះតែម្តង។ ពេលទៅដល់ភ្នំពេញជនសង្ស័យឈ្មោះ ឌី សីហា និងជនសង្ស័យឈ្មោះ គង់ ជីវ័ន្ត បានទាក់ទងទៅបរុសម្នាក់តាមរយៈលេខទូរស័ព្ទដេីម្បីយកម៉ូតូទៅលក់ ហេីយបរុសមិនស្គាល់បានអោយជនសង្ស័យទាំងពីរនាក់ខាងលើជិះម៉ូតូយកមកលក់អោយខ្លួននៅចំណុចស្ពានលេខ ២៤ ផ្លូវលេខ២១ ស្រុកស្អាងខេត្តកណ្ដាលបានលុយចំនួន ៣៥០ដុល្លារអាមេរិក រួចនាំគ្នាជិះផាសស្អាប់ត្រឡប់ភ្នំពេញវិញ។ ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្បែង ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត និងកម្លាំងប៉ុស្តិ៍នគរបាលត្រពាំងវែងសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលេីមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីធ្វើការសាកសួរ។ ក្រោយធ្វើសាកសួរជនសង្ស័យខាងលេីបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់យកម៉ូតូនៅតាមបណ្ដោយផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងចំនួន ០២ លើក៖លើកទី ០១ ករណីខាងលើ លេីកទី ០២ ៖ នៅថ្ងៃទី១៨ ខែឆ្នាំដដែល វេលាម៉ោងប្រហែល០៤និង០០នាទី ជនសង្ស័យ ម៉ុក វណ្ឌី និងជនសង្ស័យឈ្មោះ វន សុភា ហៅសេង បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូម៉ាកHonda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៥គ្មានផ្លាកលេខ របស់ជនរងគ្រោះឈ្មោះ ភឿន