អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង នឹងរាលដាលដល់ផ្ទះនៅក្បែរ បណ្តាលឱ្យរងការខូចខាត សមត្ថកិច្ចសន្និដ្ឋានថា ឆ្លងចរន្តអគ្គិសនី ពលរដ្ឋសង្ស័យកូនប្រុសបែកថ្នាំដុតផ្ទះខ្លួនឯង
ភ្នំពេញ៖ កាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល។
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុងនឹងរាលដាលដល់ផ្ទះនៅក្បែរនោះបណ្តាលឱ្យរងការខូចខាត បន្តិចបន្តួចបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍។
ប្រភពព័ត៌មានបានបញ្ជាក់ថា ផ្ទះខាងលេីប្រភេទ ឈេីលេី ថ្មក្រោម មានទំហុំ ៧ម៉ែត្រ បណ្តោយ១២ម៉ែត្រ ម្ចាស់ផ្ទះមានឈ្មោះ យ៉ាំ យឿន ភេទស្រីអាយុ៥៨ឆ្នាំ ជាស្ត្រីមេម៉ាយ បច្ចុប្បន្នស្នាក់ជាមួយកូនស្រីនៅជិតសាលារៀនភាសាកូរ៉េ ផ្លូវឈ្នះឈ្នះ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ ដោយផ្ទះខាងលេីទុកឱ្យកូនប្រុសម្នាក់ឈ្មោះលន រតនា អាយុ២៤ឆ្នាំស្នាក់នៅម្នាក់ឯង និងមានប្រេីប្រាស់គ្រឿងញៀនទៀតផង។
មុនពេលកេីតហេតុគេបានឃេីញមានអណ្តាលភ្លេីងឆាបឆេះចេញពីក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះស្រាប់តែឃេីញបុរសជាកូនម្ចាស់ផ្ទះបានរត់ចេញទៅក្រៅបាត់។ បន្ទាប់មកក៏មានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយយកទឹកបាញ់ពន្លត់ តែដោយសារតែស្ថានភាពភ្លេីងឆេះកាន់តែខ្លាំងៗឡេីងៗទេីបរាយការណ៍សមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាច្រេីនគ្រឿង។ ក្នុងរវង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យនេះសមត្ថកិច្ចប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន17គ្រឿង ក្នុងនោះ ៖
រថយន្តរបស់អង្គាព កងពលតូចលេខ៧០ចំនួន០៦គ្រឿង (បានបាញ់ចំនួន04គ្រឿង)
រថយន្តរបស់អង្គភាព ទ័ពពិសេស៩១១ ចំនួន០៣គ្រឿង(បានបាញ់ទាំងអស់)
រថយន្តរបស់បូរីសង្ឃឹមថ្មី ចំនួន០២គ្រឿង(បានបាញ់ទាំងអស់)
-ឯកជន ចំនួន01គ្រឿង (បានបាញ់)
-ស្នងការដ្ឋានរាជធានីភ្នំពេញ ចំនួន05គ្រឿង (បានបាញ់ចំនួន03គ្រឿង)។
ដោយខូចខាតផ្ទះមួយខ្នងទាំងស្រុង និងមិនមានមនុស្សរងរបួសនោះទេ។
ចំពោះមូលហេតុជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថាឆ្លងចរន្តអគ្គិសនី តែបេីការសន្និដ្ឋានរបស់ប្រជាពលរដ្ឋមួយទៀតសង្ស័យកូនប្រុសបែកថ្នាំដុតផ្ទះខ្លួនឯង៕