ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ជួបពិភាក្សាការងារជាមួយ តំណាងសាកលវិទ្យាល័យ Beijing Language and Culture University និង សមាគម China Universities’ Association for International Exchanges

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងក្រុមការងារ បានជួបពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យ Beijing Language and Culture University ដោយមានការចូលរួមពីសមាគម China Universities’ Association for International Exchanges និងនាំយកលិខិតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ប្រគល់ជូន ដើម្បីអរគុណដល់ការគាំទ្រនិស្សិតអាហារូបករណ៍ អ.ម.ត សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។

#អមត #AMT #សាធារណរដ្ឋប្រជាមានិតចិន

អត្ថបទដែលជាប់ទាក់ទង