រថយន្តស្ទូចបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតអស់២ផ្ទាំង
ភ្នំពេញ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុចក្រោមស្ពានអាកាស៧មករា ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រថយន្តស្ទូចកំពុងតែបេីកលឿនគាំងចង្កូតរេចង្កូតទៅផ្នែកខាងឆ្វេងបានបុករបាំងថ្មពុះចែកទ្រូងរងការខូចខាតអស់២ផ្ទាំង ។
នៅមុនពេលកេីតហេតុគេឃើញរថយន្តស្ទូចធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ5A-0080បេីកតាមបណ្ដោយផ្លូវ៥៩៨ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿនហេីយក៏បានរេចង្កូតទៅផ្នែកខាងឆ្វេងបណ្តាលឲ្យបុករបាំងថ្មពុះចែកទ្រូងរងការខូចខាតអស់ចំនួន៤ផ្ទាំង ក្នុងនោះដួលរលំអស់ចំនួន២ផ្ទាំង ខូចទ្រង់ទ្រាយចំនួន២ផ្ទាំង សរុបទាំងអស់ចំនួន៤ផ្ទាំងហេីយរថយន្តបង្កខាងខាងលើបណ្តាលឲ្យដាច់កាឡេបេីកទៅមុខមិនរួចនៅគាំងនៅកន្លែងកើតហេតុផងដែរ ។
បេីតាមប្រភពព័ត៌មានពីអ្នកបេីកបរ បាននិយាយប្រាប់ថា រថយន្តគាត់គាំងចង្កូតហេីយរថយន្តបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងរងការខូចខាតតែម្តង ។
កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ទឹកថ្លា បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដេីម្បីយករថយន្តបង្កទៅរក្សាទុកដេីម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕