យុវជន២នាក់ បានរួមគំនិតគ្នា យកម៉ូតូទៅបញ្ចាំម្នាក់ម្តង យកលុយដេីរចាយវាយ រហូតបែកធ្លាយរឿងដល់ឪពុកម្តាយ

ភ្នំពេញ ៖ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល នៅ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកស្តុបទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជន២នាក់បានរួមគំនិតគ្នា យកម៉ូតូទៅបញ្ចាំម្នាក់ម្តងយកលុយដេីរចាយវាយរហូតបែកធ្លាយរឿងដល់ឪពុកម្តាយយុវជនម្នាក់រៀបគំរោងឃាត់យុវជនម្នាក់ទៀតនិងហៅឪពុកម្តាយមកដោះស្រាយគ្នា។
យោងតាមប្រភពព័ត៌មាន ពីភាគីយុវជនម្ចាស់ម៉ូតូ និច បានឱ្យដឹងថា ខ្លួននិងមិត្តភក្តិបានយកម៉ូតូ និច របស់ខ្លួន ទៅដាក់បញ្ចាំ នៅឃ្លាំងរំសេវចំនួន៥០០ដុល្លារបន្ទាប់មកក៏ចាយវាយលុយនោះអស់ជាមួយគ្នា ។

ក្រោយមក យុវជនម្ចាស់ម៉ូតូប៊ីត ចង់ជិះម៉ូតូ ម៉ាកនិច ខ្លួនក៏ថា បើពួកម៉ាកឯងចង់ជិះចឹង យកម៉ូតូ កំពុងជិះនឹង(ម៉ាកប៊ីត) ទៅដាក់បញ្ចាំលួស យកម៉ូតូ និច និងមកជិះមក ។ ដោយនិយាយត្រូវគ្នា យុវជនម្ចាស់ម៉ូតូ ហុងដាប៊ីត យល់ព្រម យកទៅដាក់បញ្ចាំ បានលុយ ៧០០ដុល្លារ និងបាន លួសយកម៉ូតូ និច មកវិញនៅសល់លុយ២០០ដុល្លារ ចែកលុយគ្នាចាយអស់ទៅ និងបានយកម៉ូតូម៉ាក និច នោះមកជិះបានមួយថ្ងៃ ក៏យុវជនម្ចាស់ម៉ូតូនិច មកលួងលោមយកម៉ូតូ និច នោះត្រឡប់ទៅវិញ ។
ទើបរឿងរ៉ាវទាំងអស់នេះ បែកធ្លាយដល់ ឪពុកម្តាយ យុវជនម្ចាស់ម៉ូតូប៊ីត បានខឹងសម្បាដល់ យុវជនម្ចាស់ម៉ូតូនិច ដែលបបួលកូនខ្លួនដាក់ម៉ូតូបញ្ចាំ ក៏រៀបគម្រោងឃាត់ខ្លួន យុវជនដើមហេតុ នាវេលាភ្ញាក់ផ្អើលខាងលើតែម្តង។ ក្រោយពេលកេីតហេតុដោយភាគីម្ចាស់ម៉ូតូនិចបានទាក់ទងទៅឪពុកម្ដាយរបស់ខ្លួនឱ្យមកសំរួលដោះស្រាយគ្នាជាមួយនឹងឪពុកម្ដាយខាងម្ចាស់ម៉ូតូហុងដាប៊ីត រួចហើយនាំគ្នាទៅលួសយកម៉ូតូមកសងវិញ ដេីម្បីបញ្ចប់រឿងតែម្តង៕

អត្ថបទដែលជាប់ទាក់ទង