ប្រទះឃើញជនស..ង្ស័យ ជាជនបរទេស០៨នាក់ ខណៈពួកគេកំពុងលាក់ខ្លួននៅក្នុងព្រៃ នៅចំណុចព្រៃចុងភូមិដុងយាង ក្រុម៣ ឃុំមឿងផៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ

កម្លាំងទាហានថៃកំពុងល្បាត នៅចំណុចព្រៃចុងភូមិដុងយាង ក្រុម៣ ឃុំមឿងផៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទះឃើញជនសង្ស័យជាជនបរទេស០៨នាក់ ខខណៈពួកគេកំពុងលាក់ខ្លួននៅក្នុងព្រៃ ។

បុរសជនជាតិបង់ក្លាដែសចំនួន០៨នាក់ មានអាយុចន្លោះពី២០ឆ្នាំ-៣០ឆ្នាំ ត្រូវបានទាហានថៃប្រទះឃើញកំពុងលាក់ខ្លួននៅក្នុងព្រៃរួមជាមួយអីវ៉ាន់ផងដែរ នៅពេលកម្លាំងបានត្រួតពិនិត្យឃើញថា មនុស្សទាំង០៨នាក់ សុទ្ធតែមានលិខិតឆ្លងដែន(password)(ប៉ាស្ព័រ) សញ្ជាតិបង់ក្លាដែស ប៉ុន្តែប៉ាស្ព័ររបស់ពួកគេមិនបានវ៉ៃត្រាអនុញ្ញាតឲ្យចូលព្រះរាជាណាចក្រថៃឡើយ។ ដូច្នេះហើយជនជាតិបង់ក្លាដែសទាំង០៨នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរនៅ ការិយាល័យអន្តោប្រវេសន៍ខេត្តស្រះកែវ ប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ។

ជនជាតិបង់ក្លាដែសទាំង០៨ នាក់បានស្នើរសុំអាហារ ដោយនិយាយថា ពួកគេឃ្លានខ្លាំងណាស់ ហើយមិនបានហូបអ្វីអស់រយៈពេលពីរថ្ងៃមកហើយ សមត្ថកិច្ចបានទៅទិញបាយដំណើប និងមាន់អាំង ជាម្ហូបអ៊ិស្លាមឲ្យជនជាតិបង់ក្លាដែសទាំង០៨ នាក់ហូប ដើម្បីបំបាត់ភាពស្រេកឃ្លាន។ បន្ទាប់មកសមត្ថកិច្ចបានសួរនាំ ជនជាតិបង់ក្លាដែសទាំង០៨ នាក់បានទទួលស្គាល់ថាពួកគេជាជនជាតិបង់ក្លាដែស។ ធ្វើដំណើរពីសាធារណៈរដ្ឋប្រជាមានិតបង់ក្លាដែស ឆ្លងកាត់ប្រទេសឥណ្ឌា ប្រទេសវៀតណាមនិងកម្ពុជា។ រួចរត់ពន្ធចូលប្រទេសថៃ តាមច្រករបៀងកាត់ព្រៃធម្មជាតិ ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីអន្តោប្រវេសន៍នោះទេ គោលបំណងគឺធ្វើដំណើរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ មានមេខ្យល់ជនជាតិបង់ក្លាដែសមួយក្រុមនៅកម្ពុជា សម្របសម្រួល និងអនុវត្តការងារ ដោយបានបង់កម្រៃជើងសារក្នុងម្នាក់ៗ ៧.០០០ ដុល្លារអាមេរិក ឬប្រមាណ ២៤៥.០០០ បាត ដើម្បីទៅប្រទេសម៉ាឡេស៊ី។និងមានរថយន្តភីអាប់មកទទួលពួកគាត់។ ប៉ុន្តែពួកគេបានលាក់ខ្លួនក្នុងព្រៃអស់រយៈពេលពីរថ្ងៃមកហើយមិនឃើញមានរថយន្តមកទទួលពួកគេឡើយរហូតដល់មានកម្លាំងទាហានបានឆ្មក់ចូលចាប់ខ្លួនតែម្តង។

សមត្ថកិច្ចបានធ្វើរបាយការណ៍ពីបទ«ជាជនបរទេស (ពលរដ្ឋបង់ក្លាដែស) ភៀសខ្លួនចូលមកស្នាក់នៅក្នុងព្រះរាជាណាចក្រថៃដោយគ្មានការអនុញ្ញាត មិនឆ្លងកាត់ច្រកត្រួតពិនិត្យអន្តោប្រវេសន៍ បន្តកាត់ទោសលើសំណុំរឿង០០៣ ៕

អត្ថបទដែលជាប់ទាក់ទង