មន្ដ្រីរាជការ ៩៥រូប នៅក្រសួង ស្ថាប័ន ចំនួន២៤ ត្រូវបានត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍
មន្ដ្រីរាជការ ៩៥រូប នៅក្រសួង ស្ថាប័ន ចំនួន២៤ ឱ្យចូលនិវត្តន៍មាន ឈ្មោះខាងក្រោម ៖ មន្ដ្រីរាជការ ចំនួន៩៥រូប របស់ក្រសួង ស្ថាប័ន ចំនួន២៤ ត្រូវបានត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍ ក្នុងឋានន្តរស័ក្ដិឧត្តមមន្ដ្រី នៃក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល ឋានន្តរស័ក្ដិឧត្តមមន្ដ្រី នៃក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ឋានន្តរស័ក្ដិឧត្តមមន្ដ្រីការបរទេស នៃក្របខ័ណ្ឌមន្ដ្រីការទូតជាន់ខ្ពស់ ឋានន្តរស័ក្ដិមន្ដ្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស នៃក្របខ័ណ្ឌមន្ដ្រីបច្ចេកទេសជាន់ខ្ពស់និងឋានន្តរស័ក្ដិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៤/៩៩៧ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ៕