លោក ហាក់ ហុង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ពិតជាមានករណីហិង្សាកើតឡើងពិតប្រាកដ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហាក់ ហុង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ពិតជាមានករណីហិង្សាកើតឡើងពិតប្រាកដនៅក្នុងវត្តនេះមែន ខណៈព្រះសង្ឃដែលប្រើប្រាស់អំពើហិង្សា ហើយវីដេអូនោះត្រូវបានបែកធ្លាយលើបណ្តាញសង្គម ត្រូវគេស្គាល់ថា ជាព្រះគ្រូសូត្រស្ដាំ ដោយបានយករំពាត់វាយទៅលើសាមណេរ បណ្ដាលឱ្យរបួសព្រះកាយជាច្រើនកន្លែង។
សាមណេរមួយបានរងរបួសពេញព្រះកាយ ក្រោយត្រូវគ្រូសូត្រស្ដាំវាយទាំងកំរោលដោយមិនដឹងមូលហេតុក្នុងវត្តគណនារាម ហៅវត្តក្បាលបឹងសេះ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំគោ ស្រុកត្បូងឃ្មុំ។ យ៉ាងណាករណីនេះ ត្រូវបានប្រធានមន្ទីរធម្មការ និងសាសនា បញ្ជាក់ថា សាលាអនុគណខេត្តកំពុងសួរនាំរកខុសត្រូវហើយ…។

ទោះបីជាយ៉ាងណា ប្រធានមន្ទីររូបនេះបញ្ជាក់ថា មន្ត្រីសង្ឃបាននិមន្តគ្រូសូត្រស្ដាំទៅសាលាអនុគណខេត្តហើយដើម្បីពិតសួរនាំអំពីមូលហេតុនៃការប្រើហិង្សានោះ។ មូលហេតុពិតប្រាកដនៅពីក្រោយអំពើហិង្សា រូបលោកនឹងបញ្ជាក់ជូនជ្រាបនៅក្រោយពេលការធ្វើអធិការកិច្ចរបស់មន្ត្រីសង្ឃរួចរាល់ ក្នុងករណីរកឃើញទោសកំហុសនោះព្រះគ្រូសូត្រស្តាំនឹងត្រូវអនុវត្តធម៍វិន័យតាមច្បាប់ព្រះពុទ្ធសាសនាភ្លាមៗតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង