ឃា..តក..ម្មយ៉ាងព្រៃផ្សៃនេះ! មន្ត្រីនគរបាលម្នាក់ ត្រូវជនស..ង្ស័យ កាប់នឹងកាំបិតផ្គាក់ស្លា..ប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីមានជម្លោះពាក្យសម្តីគ្នា

កំពង់ធំ ៖ មន្ត្រីនគរបាលម្នាក់ត្រូវបានជនសង្ស័យកាប់បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីមានជម្លោះពាក្យសម្តីគ្នា។ ករណីនេះនៅ យប់, ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទួលភ្នៀត ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចឲ្យដឹងថា ឃាតកម្មយ៉ាងព្រៃផ្សៃនេះបង្កដោយជនសង្ស័យឈ្មោះ ផន ប៊ុនរិត ភេទប្រុស អាយុ ៣៤ឆ្នាំ ដែលរស់នៅភូមិ/ឃុំកើតហេតុខាងលើ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកជនរងគ្រោះឈ្មោះម៉េង សេងទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ (ជាមន្ត្រីនគរបាល) រស់នៅភូមិឃុំជាមួយជនសង្ស័ង បានស្លាប់នៅកន្លែងកើតហេតុ។

មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមកដល់ចំណុចមុខផ្ទះរបស់ វ៉ាន់ សុជាតិ ភេទស្រី ខណៈជនសង្ស័យកំពុងអង្គុយផឹកស្រាម្នាក់ឯង។ ពេលជនរងគ្រោះចុះពីម៉ូតូមកអង្គុយក្បែរជនសង្ស័យ មានការទាស់ទែងពាក្យសម្តីជាមួយគ្នា ភ្លាមនោះរត់ទៅយកផ្គាក់ពីផ្ទះរបស់ខ្លួន មកកាប់ប្រហារជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។
សមត្ថកិច្ចកំពុងសហការស្រាវជ្រាវបន្តស្វែងរកជនសង្ស័យ ដើម្បីនាំមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង