សម្ដេចធិបតី អំពាវនាវដល់ពលរដ្ឋកុំចាញ់កលការឃោសនារបស់ក្រុមជ្រុលនិយមលើរឿងបូរណភាពទឹកដី ឬរឿងព្រំដែនដែលពួកគេកំពុងញុះញង់ឱ្យពលរដ្ឋងើបឡើងដុតប្រទេសខ្លួនឯង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់កលការឃោសនារបស់ក្រុមជ្រុលនិយមលើរឿងបូរណភាពទឹកដី ឬរឿងព្រំដែនដែលពួកគេកំពុងញុះញង់ឱ្យពលរដ្ឋងើបឡើង ដុតប្រទេសខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវានាវដល់បងប្អូនប្រជាពលរដ្ឋសិក្សាឱ្យបានច្បាស់ទៅលើប្រវត្តិសាស្រ្ដរបស់កម្ពុជា ដែលឈានទៅបង្កើតសង្គ្រាម បាត់បង់សន្ដិភាពគឺដោយសារតែមានការឃោសនាពីក្រុមជ្រុលនិយម។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញក្ដីសុខរបស់ប្រជាពលរដ្ឋ និងបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលខិតខំកសាងមកយ៉ាងលំបាកពីសង្គ្រាមទម្រាំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ ៕

អត្ថបទដែលជាប់ទាក់ទង