សិក្ខាកាមយោធា វគ្គឋានលេខា និងសេនាធិការផែនទី ជំនាន់ទី២១ និងសិក្ខាកាម វគ្គបណ្ដុះបណ្ដាលវាស់វែង គូសផែនទី ១៥៨នាក់ បំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សិក្ខាកាមយោធា វគ្គឋានលេខា និងសេនាធិការផែនទី ជំនាន់ទី២១ នោងសិក្ខាកាម វគ្គបណ្ដុះបណ្ដាលវាស់វែង គូសផែនទី នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រ និងមន្ត្រីរបស់មជ្ឈមណ្ឌល សរុបចំនួន ១៥៨នាក់ បានបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ។
គណៈប្រតិភូបានស្វែងយល់អំពីប្រវត្តិសាស្ត្រជាតិ ពិសេសពាក់ព័ន្ធនឹងដំណើរសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណើរការស្វែងរកសន្តិភាព និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
តាមរយៈទស្សនកិច្ចសិក្សានេះ សិក្ខាកាមបានស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រជាតិដែលមានចារឹកក្នុងចម្លាក់ គំនូរ សួន ស្ថាបត្យកម្មនានានៅវិមានឈ្នះ ឈ្នះ ក៏ដូចជាបានប្រាស្រ័យទាក់ទងគ្នាប្រកបដោយភាពសុខដុមក្នុងការសិក្សា និងយល់ពីគុណតម្លៃនៃសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះដែលមាននៅទីតាំងវិមានឈ្នះ ឈ្នះ ៕

អត្ថបទដែលជាប់ទាក់ទង