ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំក្រុមការងារកំណែទម្រង់មុខងារសាធារណៈនៃទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងសារាចរ ស្តីពី «ការកំណត់និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំក្រុមការងារកំណែទម្រង់មុខងារសាធារណៈនៃទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងសារាចរ ស្តីពី «ការកំណត់និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំជាន់ខ្ពស់ជារដ្ឋមន្ត្រី ប្រធានស្ថាប័ន រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នដែលជាអនុប្រធាន និងសមាជិកនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងមន្ត្រីជំនាញជាច្រើនរូប ៕