លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ
បន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងនូវការកោតសរសើរដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ចបានយ៉ាងល្អ ពិសេសបេសកកម្ម ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ភោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ រហូតទទួលបានលទ្ធសផលគួរជាទីមោទនះ។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានម្រុញដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងការគោរពវិន័យ ពេលវេលា តួនាទី ភារកិច្ច ការយាមល្បាត វេនប្រចាំបញ្ជា ការការពារ សន្តិសុខ សុវត្ថិភាពសង្គម និងពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕