ករណីព្រះសង្ឃមួយអង្គប៉ះពាល់ក្មេងស្រីម្នាក់នៅចំណុចស្រះទឹក ក្នុងវីដេអូមួយ ត្រូវបានបែកធ្លាយ និងបង្ហោះចែកចាយផ្អើលបណ្តាញសង្គម ហើយសូមទទួលកំហុសនិងសូមនិមន្តចេញពីវត្តអរុណវតីទៅស្រុកកំណើតវិញ

ភ្នំពេញ ៖ តាមរបាយការណ៍របស់អាជ្ញាធរខណ្ឌពោធិសែនជ័យបានឱ្យដឹងថា ករណីព្រះសង្ឃមួយអង្គប៉ះពាល់ក្មេងស្រីម្នាក់នៅចំណុចស្រះទឹក ក្នុងវីដេអូមួយ ត្រូវបានបែកធ្លាយ និងបង្ហោះចែកចាយផ្អើលបណ្តាញសង្គម ព្រះអង្គមួយអង្គនោះជាសាមណេរ មានព្រះនាម ចន សីហា ព្រះជន្ម ១៨ឆ្នាំ ជាអតីតសមណសិស្សវត្តជម្ពូវ័ន(ឈប់រៀន) គង់នៅវត្តអរុណវតី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកកំណើតភូមិចំរើនផល ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយពីបានទទួលព័ត៌មានពីវីដេអូខាងលើ ព្រះគ្រូចៅអធិការវត្ត និងថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ បាននិមន្តសាមណេរអង្គនោះមកសាកសួរ ក្រោយពីបានសាកសួរលោកក៏បានឆ្លើយសារភាពថាព្រះអង្គពិតជាបានប្រព្រឹត្តដូចក្នុងវីដេអូប្រាកដមែន ហើយសូមទទួលកំហុសនិងសូមនិមន្តចេញពីវត្តអរុណវតីទៅស្រុកកំណើតវិញ ។
តាមពុទ្ធវិន័យសិក្ខាបទទី៣ របស់សាមណេរ តាមរូបភាពនៃវីដេអូគឺមិនដល់ទោសនាសនង្គៈ (ផ្សឹក)ទេ គឺការពិន័យត្រឹមទណ្ឌកម្មមាន រែកទឹក ពុះអុសនិងជម្រះស្មៅជាដើម។
ដោយយោងទៅលើពុទ្ធវិន័យថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ក៏អនុញ្ញាតឱ្យសាមណេរខាងលើនិមន្តទៅស្រុកកំណើតវិញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង