Liverpool បន្តនាំមុខ៩ពិន្ទុពេញនៅកំពូលតារាងក្រោយបំបាក់ Man City

ក្រុមហង្សក្រហម Liverpool បានបន្តការនាំមុខរបស់ខ្លួននៅលើកំពូលតារាង Premier League ដល់ទៅ៩ពិន្ទុ និងបានបន្សល់ទុកនូវភាពសោកសៅបន្ថែមទៀតលើក្រុមម្ចាស់ជើងឯក Manchester City ជាមួយនឹងការទទួលជ័យជម្នះយ៉ាងពេញលេញនៅកីឡដ្ឋាន Anfield ក្នុងលទ្ធផល ២ទល់០។
ក្រោមការដឹកនាំរបស់លោក Arne Slot ដែលទើបតែបានយកឈ្នះលើក្រុមម្ចាស់ជើងឯក Champions League ក្រុម Real Madrid ស្ថិតក្នុងអារម្មណ៍យ៉ាងខ្លាំង ហើយបានធ្វើឱ្យ Man City រងការបរាជ័យបន្ថែមទៀតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ធ្នូនេះ។
Liverpool បានទទួលជ័យជម្នះនេះធ្វើឱ្យពួកគេមាន១១ពិន្ទុដាច់លើក្រុម Man City ដែលមិនបានឈ្នះសម្រាប់ការប្រកួតចំនួន៧លើក ពោលគឺចាញ់ការប្រកួតលីកចំនួន៤លើកចុងក្រោយរបស់ពួកគេ។
Mohamed Salah បានបង្ហាញទម្រង់លេងកាន់តែល្អ ជាមួយ Cody Gakpo សម្រាប់ការបញ្ចប់ទីដ៏ល្អ ជួយក្រុមយកឈ្នះ Man City នៅតង់ទី១ និងតង់ទី២។ Van Dijk បានព្យាយាមតែតបាល់បញ្ចូលទីចំគោលដៅដើម្បីបង្កើតឱកាសនៅមុខទី Man City ហើយ Salah បានបញ្ជូនបាល់ឲ្យទៅ Cody Gakpo រកបានគ្រាប់បាល់នាំមុខនៅនាទីទី១២នៃតង់ទី១។
ចូលដល់ការប្រកួតនៅតង់ទី២ ក្រុម Liverpool បានបន្តទម្រង់លេងយ៉ាងមានទំនុកចិត្ត រហូតដល់នាទីទី៧៨ កីឡាកររបស់ Man City បានបង្កកំហុសនៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាផ្តល់បាល់ពិន័យប៉េណាល់ទី ដែលជាការស៊ុតដោយខ្សែប្រយុទ្ធ Salah ធ្វើឲ្យចប់ការប្រកួតក្រុមរបស់លោក Arne Slot យកឈ្នះ Man City ២ទល់០។
ការទទួលជ័យជម្នះរបស់ Liverpool នៅដើមរដូវកាលនេះធ្វើឲ្យមានការអបអរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្រុម ទោះបីការប្រកួតនៅ Champions League និងនៅ Premier League ក៏ក្រុមនេះនៅបន្តធ្វើបានល្អរហូតមកដល់ពេលនេះ។
ឥឡូវនេះក្រុមរបស់លោក Slot បានឈ្នះ១៨ប្រកួតក្នុងចំណោម២០ប្រកួតដែលជាការបរាជ័យតែមួយគត់របស់គាត់ដែលកើតឡើងនៅផ្ទះ Nottingham Forest ក្នុង Premier League។ ការឈ្នះរបស់ Liverpool មានន័យថា លោក Guardiola ឈ្នះតែម្តងគត់ក្នុងការទៅលេងនៅ Anfield ចំនួន១០ដង ដោយចាញ់៦ ស្មើ៣ និងឈ្នះតែមួយប៉ុណ្ណោះ ដែលជាការទទួលជ័យជម្នះ ៤-១ នៅពីក្រោយទ្វារបិទទ្វារកំឡុងពេលចាក់សោរកាលពីខែកុម្ភៈ ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង