ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា នាំយកសម្ភារ:ប្រើប្រាស់ក្នុងការិយាល័យ ប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃអធិការដ្ឋាននគរបាលស្រុកស្នួល
ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ នាំយកនូវសម្ភារ:ប្រើប្រាស់ក្នុងការិយាល័យ រួមមាន៖ កុំព្យូទ័រយួដៃ ១សម្រាប់, កុំព្យូទ័រលើតុ ១សម្រាប់ និងម៉ាស៊ីនព្រីនធ័រ ១សម្រាប់ ដែលជាអំណោយរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC ទៅប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលស្រុកស្នួល។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបន្តអញ្ជើញពិនិត្យមើលស្ថានភាពទីតាំង ប៉ុស្តិ៍ និងបានមានប្រសាសន៍ ជម្រុញណែនាំដល់ នគរបាលប៉ុស្តិ៍ បន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ រួមគ្នាថែទាំសម្ភារដែលបានផ្តល់ជូននេះ ដើម្បីប្រើប្រាស់អោយបានយូរអង្វែង ៕