រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ករណីនេះ លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់ថា ភ្លើងឆេះព្រៃ ជាបញ្ហាប្រឈមដែលតម្រូវឲ្យស្នងការខេត្ត និងអធិការក្រុង-ស្រុកទាំង ៥ ទូទាំងខេត្តមណ្ឌលគិរី ក៏ដូចជាការិយាល័យពន្លត់អគ្គិភ័យ ដែលដឹកនាំដោយលោក មឿង សុខផល ត្រៀមខ្លួនជានិច្ច ដើម្បីអន្តរាគមន៍ឲ្យទាន់ពេលវេលា។ លោក ឡោ សុខា បានបន្ថែមថា កាលពីឆ្នាំ ២០២៣ កន្លងមក មានករណីភ្លើងឆេះព្រៃ ចំនួន ៣៩លើក លើទីតាំង ៣៩កន្លែងផ្សេងគ្នា ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ភ្លើងឆេះព្រៃ ជាបញ្ហាដែលតែងតែកើតមានឡើង ក្នុងអំឡុងរដូវប្រាំង ដែលមានអាកាសធាតុក្ដៅហួតហែង។ ដើម្បីទប់ស្កាត់ និងបង្ការទុកជាមុន រដ្ឋបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋដែលមានដីទំនេរទុកចោល មិនប្រើប្រាស់ និងមិនមានម្ចាស់ស្នាក់នៅ ធ្វើការកាត់ស្មៅ កាត់ឆ្ការព្រៃ សម្អាតឲ្យអស់ ដើម្បីចៀសវាងឆ្លងរាលដាលដល់ផលដំណាំ និងលំនៅដ្ឋានប្រជាពលរដ្ឋ។
នៅក្នុងសេចក្ដីជូនដំណឹងដដែលនោះ រដ្ឋបាលក្រុងបានបញ្ជាក់ដែរថា ក្នុងករណីឆេះ បង្កការរាលដាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង