អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យទៅទទួលប្រជាពលរដ្ឋម្នាក់ មានបញ្ហាបេះដូង ពិបាកដកដង្ហើមត្រូវសង្គ្រោះបន្ទាន់ ស្ថិតនៅក្រុងកោះរ៉ុង
ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីម្នាក់ ជាប្រជាពលរដ្ឋ មានបញ្ហាបេះដូង ពិបាកដកដង្ហើម ត្រូវសង្គ្រោះបន្ទាន់ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុងនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ស្រ្តីជាអ្នកជំងឺ មានឈ្មោះ អៀន កញ្ញា អាយុ ៣៦ឆ្នាំ។ស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕